ការប្តេជ្ញាចិត្តរបស់ផ្នែកគ្រប់គ្រងជាន់ខ្ពស់

ក្រុមហ៊ុន Aprati Foods (ខេមបូឌា) [AFC] បានប្តេជ្ញាចិត្តធ្វើការទទួលខុសត្រូវផ្នែកសង្គម។ ដើម្បីសំរេចគោលដៅនេះ ក្រុមហ៊ុន Aprati Foods គោរពនូវ សិទ្ធិមនុស្ស អនុវត្តស្តង់ដារ SA8000 ច្បាប់ និងបទដ្ឋានអន្តរជាតិដែលពាក់ព័ន្ធ។

តើពួកយើងចង់សម្រេចបាននូវអ្វីខ្លះ?

យើងចង់បង្កើតឱកាសឲ្យបានច្រើន ដើម្បីឲ្យមានសេចក្តីសុខកាន់តែច្រើនសម្រាប់អតិថិជន បុគ្គលិក និងសហគមន៍របស់យើង។

តើពួកយើងចង់ក្លាយជាអ្វី?

ក្រុមការងារ ដែលជាមនុស្សទទួលបាននូវការគោរព និងចេះគោរពមានការរួមចំណែកអភិវឌ្ឍខ្លួនឯង មុខជំនួញ និងសហគមន៍ ។

តើពួកយើងចង់ធ្វើការដោយវិធីណា?

ការធ្វើពិសោធន៍ និងការដោះស្រាយបញ្ហា នាំឲ្យឆ្ពោះទៅរកការសិក្សាក្នុងរយៈពេលយូរអង្វែង ការអភិវឌ្ឍ និងភាពជោគជ័យ។

នៅក្នុងក្រុមហ៊ុនអេប្រាធីហ្វ៊ូដ (AFC) យើងជឿជាក់ថាបទដ្ឋានផ្តល់នូវការរំពឹងទុកយ៉ាងជាក់លាក់ ដោយការមាននូវការរំពឹងទុកជាក់លាក់ វាគឺជាដំណាក់កាលសំខាន់ក្នុងការបង្កើតនូវក្រុមហ៊ុនដ៏អស្ចារ្យ។ ក្រុមហ៊ុនបានប្រើប្រាស់នូវបទដ្ឋានអន្តរជាតិ ហើយបានអភិវឌ្ឍលើបទដ្ឋានផ្នែកខាងក្នុង ដូច្នេះហើយបុគ្គលិកម្នាក់ៗ នឹងដឹងថាតើការងារដែលអាចទទួលយកបាន មានរូបរាង អារម្មណ៍ និងរសជាតិបែបណា។ បទដ្ឋានអាចជួយបង្ហាញនូវបញ្ហា ប្រសិនបើយើងគ្មានបទដ្ឋាន នោះយើងនឹងគ្មានបញ្ហា។ ពួកយើងត្រូវការបញ្ហាថ្មីដើម្បីដោះស្រាយ ដូច្នេះយើងនៅតែអាចធ្វើពិសោធន៍ សិក្សា និងអភិវឌ្ឍបន្ថែមបានជាបន្តបន្ទាប់ ។ យើងស្វែងរកបញ្ហា តាមរយៈការស្តាប់ និងឆ្លើយតបទៅកាន់អ្នកបរិភោគ អតិថិជន បុគ្គលិក និងម្ចាស់ភាគហ៊ុនដទៃទៀតរបស់យើង 

គ្រប់បុគ្គលិកទាំងអស់ គ្រប់មុខតំណែង សុទ្ធតែមានការសម្រេចចិត្តសំខាន់ៗជាច្រើនក្នុងមួយថ្ងៃៗ។ តើពួកយើងអាចធ្វើការស​ម្រេចចិត្តបានដោយរបៀបណា នៅក្នុងក្រុមហ៊ុនអេប្រាធីហ្វ៊ូដ? គ្រប់បុគ្គលិករបស់អេប្រាធីហ្វ៊ូដ ប្រើនូវអាទិភាពនៃការសម្រេចចិត្តសំខាន់ៗទាំង ៥ រួមមាន៖ សុវត្ថិភាព ភាពស្មោះត្រង់​  គុណភាព  ភាពបត់បែន និងតម្លៃ ។

1/ AFC ប្តេជ្ញាក្នុងការផ្តល់នូវ សុវត្ថិភាព។ សុវត្ថិភាព សំដៅលើសុវត្ថិភាពរបស់បុគ្គលិកគ្រប់រូប។ សុវត្ថិភាព ឈរក្នុងលំដាប់អាទិភាពទី១ ។ ពួកយើងបង្កើតនូវចំណីអាហារដែលមានសុវត្ថិភាពចំពោះអ្នកបរិភោគ យើងបង្កើតនូវកន្លែងការងារដែលមានសុត្ថិភាព និងផាសុកភាពសម្រាប់បុគ្គលិក អ្នកម៉ៅការសេវាកម្ម និងភ្ញៀវរបស់យើង ហើយពួកយើងរួមចំណែក ក្នុងសុខុមាលភាពរបស់សហគមន៍ដោយការគោរពចំពោះបរិស្ថាន ។

2/ AFC ប្តេជ្ញាចំពោះ ភាពស្មោះត្រង់។ ភាពស្មោះត្រង់ គឺជារបៀបនៃការធ្វើការជាមួយនឹងគ្នា ម្ចាស់ភាគហ៊ុន និងសង្គមរបស់ពួកយើង ។ បុគ្គលិកត្រូវបានលើកទឹកចិត្ត ក្នុងការផ្តល់នូវភាពស្មោះត្រង់ និងផ្តល់នូវមតិ       ត្រឡប់ជាប្រចាំ ការប្រឈមនឹងបញ្ហា ដើម្បីបង្កើតនូវការអភិវឌ្ឍបន្ថែម ។ AFC ធ្វើការដោយស្របទៅតាមតម្រូវការរបស់ច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ។ ឧទាហរណ៍៖ រាល់បុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យផ្តល់នូវសំណូក នៅពេលធ្វើការងារជាមួយនឹងមន្ត្រីរាជរដ្ឋាភិបាល ។

3/ AFC ប្តេជ្ញាក្នុងការផ្តល់ឲ្យនូវ គុណភាព។ គុណភាព បានមកពីការងារដ៏ល្អ។ ពួកយើងធ្វើការដើម្បីបង្កើតនូវស្ករគ្រាប់ ដែលមានគុណភាពមានបទដ្ឋាន ហើយនឹងបង្កើតបាននូវ បទពិសោធន៍ដ៏រីករាយសំរាប់អ្នក​​​​​​​​​​       បរិភោគ។ នៅពេលដែលនិយាយពីផលិតផល អ្នកបរិភោគ គឺជាអ្នកវាយតម្លៃចុងក្រោយចំពោះ គុណភាព ហើយមតិត្រឡប់របស់ពួកគេ គឺពិតជាមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់ពួកយើង។ គុណភាព មានឥទ្ធិពល ជាជាងត្រឹមតែជាផលិតផល។ ពួកយើងមិនដែលចង់ផ្តល់នូវការងារដែលមានកំហុសឆ្គង មិនថាប្រភេទណា ទៅកាន់មនុស្សបន្ទាប់ទៀត ពីព្រោះវានឹងបណ្តាលឲ្យមានការចំណាយពេលលើការធ្វើឡើងវិញ ដែលបណ្តាលឲ្យមានការបន្ថែមដល់ការចំណាយ និងពេលវេលាថែមទៀត ។

4/ AFC ប្តេជ្ញាក្នុងការអភិវឌ្ឍនូវ ភាពបត់បែន។ ភាពបត់បែន អនុញ្ញាតឲ្យយើងទាំងអស់គ្នា ធ្វើការសម្របខ្លួនទៅតាមការផ្លាស់ប្តូររបស់ពិភពលោក ពួកយើងអា​ចធ្វើការងារបានច្រើនលើសពីមួយ។ AFC ​ចង់មាន  សមត្ថភាពក្នុងការបង្កើត ច្នៃប្រឌិត និងផលិតនូវស្ករគ្រាប់ជាច្រើនប្រភេទ។ លើសពីនេះ យើងក៏ចង់ឲ្យបុគ្គលិកទាំងអស់ មានសមត្ថភាពក្នុងការអនុវត្តការងារ ដែលមានគុណតម្លៃជាច្រើនប្រភេទ។ ដើម្បីបង្កើតបាននូវ ភាពបត់បែននេះ ក្រុមហ៊ុនធ្វើការលើកទឹកចិត្តក្នុងការបង្កើត ផ្តល់នូវឱកាសនៃការសិក្សាហ្វឹកហាត់ការងារ និងគាំទ្រនូវការធ្វើពិសោធន៍ និងការដោះស្រាយបញ្ហាផ្សេងៗ ។

5/ AFC ប្តេជ្ញាក្នុងការទទួលយក និងផ្តល់ឲ្យនូវ តម្លៃ ។ តម្លៃមានន័យថា តម្លៃជាថវិកា។ AFC ចង់ទទួលបាននូវតម្លៃពីអ្នកផ្គត់ផ្គង់ ផ្តល់នូវតម្លៃដល់ទៅអតិថិជន និងអ្នកបរិភោគ និងផ្តល់ឲ្យផងដែរនូវតម្លៃចំពោះម្ចាស់ភាគហ៊ុនរបស់យើង ។

 

_____________________________
អរុណ ចនសាន់
អគ្គនាយកគ្រប់គ្រង