មិនធម្មតា! ស្ករគ្រាប់ “ហ៊្រ្វូតាទី” រសជាតិព្រីងដែលទើបតែចេញលក់ទទួលបានការគាំទ្រពីអ្នកញ៉ាំស្ទើមិនគួរអោយជឿ

ស្ករគ្រាប់ “ហ៊្រ្វូតាទី” ព្រីងដែលត្រូវបានស្រាវជ្រាវនិងផលិតដោយកូនខ្មែរនៅក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ដែលមានក្រុមហ៊ុនដើមនៅសហរដ្ឋអាមេរិក បានទទួលបានការគាំទ្រយ៉ាងពេញទំហឹងគួរអោយកត់សំគាល់។ នេះជាភាពជោគជ័យដ៏ធំមួយ ដែលបង្ហាញពីការគាំទ្រផលិតផលដែលផលិតនៅក្នុងស្រុក ដែលប្រកបដោយការច្នៃប្រឌិតថ្មីសុទ្ធសាធន៍ពីអ្នកជំនាញរបស់យើង។  

ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការនូវស្ករគ្រាប់ដែលមានឈ្មោះថា “ហ៊្រ្វូតាទី” កាលពីខែមករាដែលទើបតែមានរយពេលពីរខែប៉ុណ្ណោះ តែសន្ទុះនៃការគាំទ្រនិងទទួលស្គាល់ពីគ្រប់មជ្ឍដ្ឋានពិតជាធំខ្លាំងស្ទើមិនគួរអោយជឿ។

“ហ៊្រ្វូតាទី” ជាស្ករគ្រាប់ដែលផ្តោតទៅលើរសជាតិផ្លែឈើក្នុងស្រុក ចំនួន៣ប្រភេទរួមមាន រសជាតិផ្លែព្រីង រសជាតិស្វាយ-អំបិល និងរសជាតិអម្ពិល-ហឹរ។ គ្រប់ផលិតផល ទទួលបានស្តង់ដារសុវត្ថិភាព និងគុណភាពម្ហូបអាហារអន្តរជាតិដូចជា​ GMP, HACCP, BRC, HALAL និងស្តង់ដារជាច្រើនទៀតដើម្បីធានា និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន និងអ្នកញ៉ាំគ្រប់រូប។

លក្ខណៈពិសេសដែលធ្វើអោយស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិព្រីង ទទួលបានការគាំទ្រខ្លាំងគឺដោយសារតែរសជាតិឆ្ងាញ់របស់ព្រីង ដែលជាផ្លែឈើកម្រដែលធ្លាប់តែបរិភោគក្នុងទម្រង់ជាផ្លែឈើស្រស់តាមរដូវកាល តែពេលនេះយើងអាចបង្កើតស្ករគ្រាប់រសជាតិផ្លែព្រីង ដែលមានរសជាតិជូរផ្អែម និងមានក្លិនយ៉ាងប្រហើរដូចផ្លែព្រីងស្រស់ៗ​។

ស្របជាមួយគ្នានោះ ស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិ ស្វាយ-អំបិល វិញ ក៏មានការពេញនិយមផងដែរ ព្រោះវាជាផលិតផលច្នៃប្រឌិតពីការនិយមបរិភោគស្វាយខ្ចីជាមួយនឹងអំបិលទៅជាស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលវេលា។ បន្ថែមពីនេះទៀតស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិអម្ពិលហឹរ ក៏មានរសជាតិអស្ចារ្យមិនចាញ់រសជាតិដទៃទៀតដែរ គឺវាផ្សំឡើងពីផ្លែអម្ពិលទុំលាយជាមួយម្ទេស ដែលមានរសជាតិជូរផ្អែម និងហឹរតិចៗឆ្ងាញ់គួរឲ្យចង់ទទួលទាន។

ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា) បានធ្វើការដាក់លក់ផលិតផលថ្មីនេះក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុកនិងពង្រីកទីផ្សារបន្ថែមឲ្យកាន់តែទូលំទូលាយ។ អតិថិជនអាចធ្វើការស្វែងរកទិញ និងសាកល្បងរសជាតិថ្មីនៃស្ករគ្រាប់ហ៊្រ្វូតាទីនេះ បានយ៉ាងងាយស្រួលនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។

 

សូមសាកល្បងទទួលទានស្ករគ្រាប់ដែលមានរសជាតិថ្មីនិងប្លែកទាំងនេះដើម្បីលើកស្ទួយផលិតផលដែលផលិតក្នុងស្រុក ជួយបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ សូមទំនាក់ទំនងមក 087 300 040/087 300 226 ដើម្បីទទួលបានពត៍មានបន្ថែមពីផលិតផលរបស់អេប្រាធីហ៊្វូដ។