“ហ៊្វូ្រតាទី” ស្ករគ្រាប់ផ្លែឈើក្នុងស្រុករដូវកាលទីពីរបានចេញលក់ជាផ្លូវការហើយ

(ភ្នំពេញ)៖ នេះជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រុមហ៊ុន អេប្រាធីហ្វូ៊ដ (ខេមបូឌា) ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់ស្របតាមស្តង់ដាអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនដើមនៅសហរដ្ឋអាមេរិក ។

ដោយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាននូវស្ករគ្រាប់ហ៊្វូ្រតាទី រដូវកាលទី១ (ព្រីង ស្វាយអំបិល អម្ពិលហឹរ) បានជំរុញឲ្យអ្នកស្រាវជ្រាវវ័យក្មេងរបស់អេប្រាធីហ្វូ៊ដ ស្រាវជ្រាវនូវស្ករគ្រាប់រសជាតិផ្លែឈើក្នុងស្រុកដ៏ថ្មីស្រឡាងបន្ថែមទៀតមានដូចជា រសជាតិក្រូចពោធិ៍សាត់លាយអំបិល រសជាតិត្របែកអំបិលម្ទេស និងរសជាតិគូលែនព្រៃអំបិលម្ទេស។ គ្រប់ផលិតផលរបស់ក្រុមហ៊ុនទទួលបានស្តង់ដារសុវត្ថិភាព និងគុណភាពម្ហូបអាហារអន្តរជាតិដូចជា​ GMP, HACCP, BRC, HALAL និងស្តង់ដារជាច្រើនទៀតដើម្បីធានាគុណភាព និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន។

គួរបញ្ជាក់ផងដែរថា នៅកំឡុងខែមករាឆ្នាំ២០២០ក្រុមហ៊ុនបានសម្រេចដាក់លក់ជាផ្លូវការនូវស្ករគ្រាប់ដែលមានឈ្មោះថា “ហ៊្វូ្រតាទី” ដែលផ្តោតទៅលើរសជាតិផ្លែឈើក្នុងស្រុក តាមរយៈការមើលឃើញពីសក្តានុពលនៃការទទួលទានផ្លែឈើ និងការលើកស្ទួយផលិតផលក្នុងស្រុក។ ដោយស្ករគ្រាប់នេះ ត្រូវបានស្រាវជ្រាវឡើងដោយការធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនខែពាក់ព័ន្ធទៅនឹងរសជាតិ និងគុណភាព ដែលសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរសុទ្ធសាធស្របតាមចំណង់ចំណូលចិត្តក្នុងការទទួលទានរបស់ប្រជាជនខ្មែរ ទើបស្ករគ្រាប់នេះទទួលបានការពេញនិយមស្ទើរមិនគួរឲ្យជឿ។

លោក អរុណ ចនសុនដែលជានាយកគ្រប់គ្រងក្រុមហ៊ុនបានមានប្រសាសន៍ថា “លោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលបង្កើតនូវផលិតផលស្ករគ្រាប់រសជាតិថ្មីប្រកបដោយភាពជោគជ័យ ដើម្បីឲ្យអ្នកទទួលទានទទួលបាន បទពិសោធន៍នៃការញ៉ាំដ៏រីករាយ”។ លោកសង្ឃឹមថាប្រជាជនខ្មែរនឹងងាកមកគាំទ្រផលិតផលស្ករគ្រាប់ដែលផលិតនៅក្នុងស្រុកកាន់តែច្រើន។

ចំពោះស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិក្រូចពោធិ៍សាត់លាយអំបិល គឺមានលក្ខណៈពិសេសនិងប្លែកមិនធ្លាប់មានពីមុនមក ដោយយើងធ្លាប់តែដឹងថាក្រូចពោធិ៍សាត់មានតែនៅខេត្តបាត់ដំបងប៉ុណ្ណោះ តែពេលនេះយើងអាចបង្កើតស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលដូចញ៉ាំក្រូចពោធិ៍សាត់លាយអំបិលពិតៗ។

ចំណែកស្ករគ្រាប់ ហ៊្វូ្រតាទី រសជាតិ ត្របែកអំបិលម្ទេស វិញក៏មានលក្ខណៈប្លែកផងដែរ ព្រោះវាជាផលិតផលច្នៃប្រឌិតពីការនិយមបរិភោគត្របែកជាមួយនឹងអំបិលម្ទេសទៅជាស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលវេលា។ ស្ករគ្រាប់នេះ មានរសជាតិជូរហឹរ និងប្រៃតិចៗរួមផ្សំជាមួយនឹងក្លិនត្របែកយ៉ាងក្រអូបគួរឲ្យចង់ញ៉ាំសក្តិសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ជូរ។

បន្ថែមពីនេះទៀតស្ករគ្រាប់ហ៊្វូ្រតាទីរសជាតិ គូលែនព្រៃអំបិលម្ទេស ក៏មានរសជាតិអស្ចារ្យមិនចាញ់រសជាតិដទៃទៀតដែរ ព្រោះគូលែនព្រៃជាផ្លែឈើប្រចាំខេត្តសៀមរាបដែលអ្នកស្រុកអាចញ៉ាំលាយជាមួយអំបិលម្ទេសបានយ៉ាងឆ្ងាញ់ ពេលនេះលោកអ្នកអាចញ៉ាំជាស្ករគ្រាប់បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ្វូ៊ដ (ខេមបូឌា) បានធ្វើការដាក់លក់ជាផ្លូវការនូវ ផលិតផលថ្មីនេះក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុកនិងពង្រីកទីផ្សារបន្ថែមឲ្យកាន់តែទូលំទូលាយ។ អតិថិជនអាចធ្វើការស្វែងរកទិញ និងសាកល្បងរសជាតិថ្មីនៃស្ករគ្រាប់ហ៊្វូ្រតាទីនេះ បានយ៉ាងងាយស្រួលនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ សូមសាកល្បងទទួលទានស្ករគ្រាប់ដែលមានរសជាតិថ្មីនិងប្លែកទាំងនេះ ដើម្បីលើកស្ទួយផលិតផលដែលផលិតក្នុងស្រុក ជួយបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ដើម្បីទទួលបានព័ត៍មានបន្ថែមពីផលិតផលរបស់អេប្រាធីហ្វូ៊ដ​ សូមទំនាក់ទំនងលេខទូរស័ព្ទ 087 300 040/087 300 226 ។