ប្រវត្តិក្រុមហ៊ុនដើម American Licorice Company Cambodia

គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ផលិតស្ករគ្រាប់ American Licorice ដែលមានឈ្មោះបោះសំឡេង ជាង១០០ ឆ្នាំមកហើយនៅសហរដ្ឋអាមេរិក។ Aprati Foods គឺជារោងចក្រស្ករគ្រាប់ដំបូងគេ បង្អស់នៅកម្ពុជា ដែលកំពុងធ្វើការស្រាវជ្រាវ និងផលិតស្ករគ្រាប់ស្របតាមស្តង់ដាចំណីអាហារ។

ក្រោយពេលដំណើរការចុះឈ្មោះបើកក្រុមហ៊ុននៅឆ្នាំ2013ជាមូយក្រសួងពាណិជ្ជកម្ម   ក្រុមហ៊ុនបានសាងសង់រោងចក្ររួចរាល់នៅឆ្នាំ 2016លើទីតាំងដីទំហំ 7674 ម2 នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ដើម្បីជំនួយដល់ការសិក្សារកប្រភេទ និងរសជាតិស្ករគ្រាប់ឱ្យត្រូវតាម  ចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជាក្រុមហ៊ុនបានធ្វើការសិក្សាស្រាវជា្រវ ពីតម្រូវការរសជាតិដែលប្រជាជនកម្ពុជាចូលចិត្ត និងចង់បាន។

នៅដើមឆ្នាំ 2017នេះ ក្រុមហ៊ុន Aprati Foods បានផលិតនូវស្ករគ្រាប់កាហ្វេម៉ូកាទី (MOCATI) ដែលជាម៉ាកសញ្ញាស្ករគ្រាប់ទីមួយរបស់ខ្លួនដោយមាន 3រសជាតិ គឺ ស្ករគ្រាប់កាហ្វេរសជាតិការ៉ាម៉េល ស្ករគ្រាប់កាហ្វេរសជាតិម៉ូកា និងស្ករគ្រាប់កាហ្វេរសជាតិអេសស្ព្រេសសូ។ ស្ករគ្រាប់ កាហ្វេម៉ូកាទី ជាស្ករគ្រាប់ដែលផ្តល់នូវបទពិសោធន៍រសជាតិកាហ្វេលំដាប់អន្តរជាតិ។ ម៉ូកាទី នាំមកនូវភាពងាយស្រួល ដល់អ្នកដែលចូលចិត្តទទួលទានកាហ្វេ ដោយអតិថិជនអាចទទួលទានកាហ្វេតាមរយៈស្ករគ្រាប់កាហ្វេម៉ាកម៉ូកាទី ដែលមាននៅគ្រប់ទីកន្លែង។ បន្ថែមពីលើផលិតផល ម៉ូកាទី ក្រុមហ៊ុនក៏មានគម្រោងបង្កើតនូវ ផលិតផលផ្សេងៗទៀតដែលនាំមកនូវស្ករគ្រាប់ រសជាតិថ្មី តាមរសនិយមរបស់ ប្រជាជនកម្ពុជា៕

នៅឆ្នាំ1914 ក្រុមហ៊ុន American Licorice បានបង្កើតរោងចក្ររបស់ខ្លួននៅ ទីក្រុងស៊ីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក។ ផលិតផលដំបូងរបស់ក្រុមហ៊ុន American Licorice គឺស្ករគ្រាប់ Black Licorice Twists។ ក្រោយមកនៅឆ្នាំ1925 ក្រុមហ៊ុន 
American Licorice បានទិញយកក្រុមហ៊ុន Universal Licorice Co. នៅសាន់ហ្វ្រាន់ស៊ីស្កូ ហើយចាប់ផ្តើមដំណើរការផលិតនៅ 
វេស ខូសធ៍វិញម្តង។

ក្រុមហ៊ុន American Licorice ក៏មានប្រវត្តិទាក់ទងនឹងភាពយន្តមួយចំនួនដែរ ដោយនៅក្នុងឆ្នាំ 1925 ក្រុមហ៊ុនបានផលិតស្ករគ្រាប់មានរាងជាស្បែកជើង មួយគូធំឲ្យដល់តារាសម្តែងល្បីឈ្មោះលោក Charlie Chaplin (ហៅ សាក់ឡូ) ដើម្បីឲ្យគាត់ថតនៅក្នុងរឿង The Gold Rush ដែលក្នុងរឿងនោះតម្រូវឲ្យគាត់ ញ៉ាំស្បែកជើងដែលធ្វើពីស្បែករបស់គាត់ ដើម្បីបំបាត់ភាពស្រេកឃ្លាន។

បច្ចុប្បន្ន ក្រុមហ៊ុន American Licorice មានរោងចក្រ 2កន្លែង គឺនៅ យូញៀន ស៊ីធី  រដ្ឋកាលីហ្វ័រញ៉ា និងមួយកន្លែងទៀតនៅ ឡា ផត រដ្ឋអ៊ីនឌីយ៉ាណា។ មកទល់ពេលនេះ ក្រុមហ៊ុនបានផលិតនូវស្ករគ្រាប់ចំនួន 6 ម៉ាក មានដូចជា  Red Vines , Sour Punch, Super Ropes, Sip-n-chew, Sour Punch Punchies និង Fruit Vines Bites៕

និមិត្តសញ្ញា Mocati

ផ្តើមដោយអក្សរ «M» ក្នុងទម្រង់គំនូសម្ខាងវែង បន្តដោយគ្រាប់កាហ្វេតំនាងឲ្យអក្សរ «O»និងសញ្ញាសំឡេងលើអក្សរ  «i» ។ ការវេចខ្ចប់បង្ហាញពីកែវកាហ្វេនិង គ្រាប់កាហ្វេ បញ្ជាក់ពីសិល្បៈនៃការទទួលទាននូវរសជាតិកាហ្វេលំដាប់អន្តរជាតិ។

ទំនាក់ទំនងនៃស្លាកសញ្ញាជាមួយនឹងអតិថិជន

សា្លកសញ្ញាបង្ហាញពីអារម្មណ៍ និងបទពិសោធន៍ដែលទទួលបានពីការញុំាស្ករគ្រាប់កាហ្វេ Mocati ដែលវា ជួយដាស់អារម្មណ៍ឱ្យភ្លឺស្វាងពីភាពងងុយ បង្ហាញពីភាពរួសរាយរាក់ទាក់ រីករាយ និងការចែករំលែក។

ការឆ្លុះបញ្ចាំងពីស្លាកសញ្ញា

ស្ករគ្រាប់កាហ្វេ ម៉ូកាទី ឆ្លុះបញ្ចាំងពីរសជាតិដ៏ពេញនិយមនាសម័យកាលបច្ចុប្បន្ន សម្រាប់អ្នកដែលចូលចិត្តញុំាកាហ្វេ។ វាបង្ហាញពីការផ្សាភ្ជាប់នៅលើបណ្តាញ និងក្រៅបណ្តាញ។ បង្ហាញពីការស្វាគមន៍ ចំពោះការទទួលយកបទពិសោធន៍ថ្មីៗ។ ស្ករគ្រាប់កាហ្វេ ម៉ូកាទី សម្រាប់អ្នកដែលចូលចិត្តស្វែងរកគុណភាពល្អបំផុត និងភាពងាយស្រួលក្នុងការទិញ និងទទួលទាន។

វប្បធម៌

ស្ករគ្រាប់កាហ្វេ ម៉ូកាទី វប្បធម៌អន្តរជាតិ ស្អាតស្អំ  (ការប្រឆាំងនឹងអំពើពុករលួយ និងផ្តល់នូវសុវត្ថិភាពចំណីអាហារតាមស្តង់ដា) ភាពងាយស្រួលក្នុងការផ្សាភ្ជាប់ការទំនាក់ទំនង និងគុណតម្លៃខ្ពស់។

ទស្សនៈវិស័យសម្រាប់អតិថិជន

ការទទួលទានស្ករគ្រាប់កាហ្វេម៉ូកាទី ផ្តល់នូវបទពិសោធន៍ពីភាពធំទូលាយ នៃពិភពលោករបស់លោកអ្នក  ហើយក៏ផ្តល់នូវបទពិសោធន៍កាហ្វេលំដាប់អន្តរជាតិដែល មានគុណភាពខ្ពស់រួមទាំងតម្លៃសរម្យសម្រាប់ប្រជាជនកម្ពុជា។ លោកអ្នកក៏មានអាម្មរណ៍ទទួលបាននូវថាមពល អារម្មណ៍ស្រស់ថ្លា សុវត្ថិភាព ហើយជាពិសេសគឺផលិតផលដែលមានគុណភាពល្អបំផុត។