ថ្មីទៀតហើយ! ស្ករគ្រាប់របស់ក្រុមហ៊ុន អេប្រាធី ហ្វ៊ូដ បានចេញលក់កញ្ចប់តូចថ្មីកាន់តែទាក់ទាញ

ក្រោមការអភិវឌ្ឍន៍ឥតឈប់ឈររបស់ក្រុមហ៊ុន អេប្រាធី ហ្វ៊ូដ (ខេមបូឌា) ដែលជារោងចក្រផលិតស្ករគ្រាប់ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមានក្រុមហ៊ុនដើមនៅសហរដ្ឋអាមេរិក បានសម្រេចដាក់លក់ចេញនូវស្ករគ្រាប់ដែលច្រកក្នុងកញ្ចប់តូចមានរូបរាងកាន់តែទាក់ទាញ និងងាយស្រួលក្នុងការយកតាមខ្លួន។  

ក្រោយមានសំទុះនៃការគាំទ្រកាន់តែខ្លាំងពីអតិថិជននៅគ្រប់មជ្ឈដ្ឋាន និងមានការស្នើរសុំអោយមានការច្នៃប្រឌិតអោយកាន់តែងាយស្រួល ទើបក្រុមហ៊ុនសម្រេចច្រកជាកញ្ចប់តូចៗដែលមានដប់គ្រាប់ក្នុងមួយកញ្ចប់។

 

គួរបញ្ជាក់ផងដែរថាស្ករគ្រាប់ដែលក្រុមហ៊ុន អេប្រាធី ហ្វ៊ូដ កំពុងតែចរាចរណ៍លក់បច្ចុប្បន្នមានម៉ាកសញ្ញាដូចជាៈ

  • ស្ករគ្រាប់កាហ្វេម៉ូកាទី រសជាតិកាហ្វេអេសស្រ្ពេសូ រសជាតិកាហ្វេការ៉ាម៉េល និងរសជាតិកាហ្វេម៉ូកាមីន
  • ស្ករគ្រាប់ហឹរអេប្រាធី រសជាតិជីរអង្កាម រសជាតិម៉ុងតុល និងរសជាតិស៊ូភើម៉ុងតុល
  • ស្ករគ្រាប់ផ្លែឈើហ្រ្វ៊ូតាទី រសជាតិព្រីង រសជាតិអម្ពិល-ហឹរ និងរសជាតិស្វាយ-អំបិល

គ្រប់ផលិតផលស្ករគ្រាប់របស់ អេប្រាធី ហ្វ៊ូដ សុទ្ធតែទទួលបានស្តង់ដារសុវត្ថិភាព និងគុណភាពម្ហូបអាហារអន្តរជាតិដូចជា​ BRC, GMP, HACCP, HALAL និងស្តង់ដារជាច្រើនទៀតដើម្បីធានា និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន និងអ្នកញ៉ាំគ្រប់រូប។

អេប្រាធី ហ្វ៊ូដ តែងតែនាំយកនូវបទពិសោធន៍នៃការញ៉ាំដ៏រីករាយថ្មីៗជូនអតិថិជន ទាំងរសជាតិ ទាំងការវេចខ្ចប់ រួមទាំង សុវត្ថិភាព និងគុណភាពផលិតផល។

 

សូមសាកល្បងទទួលទានស្ករគ្រាប់ដែលមានរសជាតិថ្មីនិងប្លែកទាំងនេះដើម្បីលើកស្ទួយផលិតផលដែលផលិតក្នុងស្រុក ជួយបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ សូមទំនាក់ទំនងមក 087 300 040/087 300 226 ដើម្បីទទួលបានពត៍មានបន្ថែមពីផលិតផលរបស់ អេប្រាធី ហ៊្វូដ។