លក្ខខណ្ឌនៃការជ្រើសរើសនិយោជិក

តម្លៃស្នូល

ជួយយកអាសារគ្នា «ជួយមុនមានការស្នើសុំ» 
និយោជិកដែលចេះជួយយកអាសារគ្នា តែងតែពេញចិត្តនឹងការចែករំលែកចំណេះដឹង ពេលវេលា និងថាមពលជាមួយនឹងនិយោជិកផ្សេងទៀត ដោយការលើកទឹកចិត្ត និងជំរុញឲ្យក្រុមការងាររៀនបន្ថែម អភិវឌ្ឍបន្ថែម និងសម្រេចការងារកាន់តែច្រើន។

ស្មោះត្រង់ «ប្រាប់ពីការពិតដែលពិតត្រឹមត្រូវ» 
និយោជិកដែលស្មោះត្រង់ ផ្តល់ និងចែករំលែកនូវព័ត៌មាន បញ្ហា និងដំណោះស្រាយដោយឥតលាក់លៀម ប្រកបដោយផ្លែផ្កាសម្រាប់ក្រុមយកទៅពិចារណា។

លើកទឹកចិត្តខ្លួនឯង «ជឿជាក់លើខ្លួនឯង ថាធ្វើកិច្ចការនោះ បាន» 
និយោជិកដែលមានការលើកទឹកចិត្តខ្លួនឯង តែងតែពេញចិត្តនឹងការដោះស្រាយបញ្ហា ការអភិវឌ្ឍខ្លួន និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ។

ចង់ចេះចង់ដឹង «ចេះងឿងឆ្ងល់ពីមូលហេតុនៃហេតុការណ៍ ដែលបានឃើញ » 
និយោជិកដែលចង់ចេះចង់ដឹង តែងតែចេះសួររកពីមូលហេតុ ដែលនាំឲ្យរឿងរ៉ាវទាំងនោះកើតឡើង ដោយមិនធ្វើការប៉ាន់ស្មាន។

ច្នៃប្រឌិត «ស្វែងរកវិធីដែលប្រសើរក្នុងការបំពេញការងារឲ្យសម្រេច» 
និយោជិកដែលមានភាពច្នៃប្រឌិត តែងតែគិតពីភាពអាចទៅរួចនិងបទពិសោធន៍ថ្មីៗ ដើមី្បស្វែងរកពីវិធីអភិវឌ្ឍខ្លួន មុខជំនួញ សហគមន៍ និងបរិស្ថាន។

ចេះសម្របខ្លួនតាមកាលៈទេសៈ «កែប្រែទៅតាមបរិស្ថាន និងការចម្រើនលូតលាស់របស់ខ្លួន» 
និយោជិកដែលចេះសម្របខ្លួនតាមកាលៈទេសៈ តែងតែទទួលយកជីវិតការងារដែលវិវត្តទៅមុខ និងបន្តផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ខ្លួនឯងនិងក្រុមហ៊ុន ក្នុងស្មារតីបើកចំហ និងសហប្រតិបត្តិការ។